

សមរង្ស៊ីរំពឹងថាកម្ពុជានឹងមានការប្រែប្រួលដូចទុយណេស៊ី
សៅរ៍ 23 កក្តដា 2011 5:28 PM | ស បទុម
FPM
ពីប្រទេសទុយណេស៊ី តាមរយៈប្រព័ន្ធវីដេអូខន់ហ្វ័រ៉េន ដែលជាការថ្លែងក្នុងពិធីសម្ពោធឡើងទីស្នាក់ការថ្មីដែលមានអ្នក ចូលរួមជាង១ពាន់នាក់នៅរសៀលថ្ងៃសៅរ៏ ទី២៣កក្កដានេះ មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងពីក្ដីរំពឹងថា កម្ពុជា នឹងមានការប្រែប្រួលដូចទុយណេស៊ី ។ទុយណេស៊ី ដែលបានផ្ដួលរំលំមេដឹកនាំដែលកាន់អំណាចយូរនិងពុករលួយរបស់គេកាល ពីដើមឆ្នាំនេះ។ក្ដីរំពឹងដោយសារតែស្ថានភាពរបស់ ទុយណេស៊ី មានភាពស៊ីគ្នាទៅនឹងកម្ពុជាបច្ចុប្បន្ន។
លោកសមរង្ស៊ីថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃសៅរ៏ទី២៣កក្កដានេះ
លោក សម រង្ស៊ី ដែលពេលនេះកំពុងតែធ្វើការសិក្សាស្វែងយល់ពីចលនា បដិវត្តន៍ នៅទុយណេស៊ីប្រកបដោយសក្ដានុពលក្នុងការផ្ដួលរំលំមេដឹកនាំផ្ដាច់ ការ បានថ្លែងដូច្នេះថា”នៅទុយណេស៊ីមានអំពើពុករលួយដ៏ធ្ងន់ធ្ងរ ដូចនៅ កម្ពុជា អំពើពុករលួយនេះ វានាំមកនូវភាព អយុត្តិធម៌។អំពើពុករលួយដែលមានអំណាចផ្ដាច់ការនៅពីក្រោយ។ជនផ្ដាច់ ការបក្ខពួកគេ គេប្រើអំណាច។ហើយប្រជាជនដែលមានចំនួនដ៏ច្រើនលើសលប់ គឺនៅតែក្រ ។គម្លាតអ្នកមាននិងអ្នកក្រ កាន់ តែធំឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយក៏បានក្លាយទៅជាការផ្ទុះកំហឹង ផ្ដួលរំលំរបបនេះ។ហើយក៏បន្តរីករាល
ដាលទៅកាន់បណ្ដាប្រទេសផ្សេងៗ ទៀត ក្នុង នោះមានអេហ្ស៊ីបរបស់មេដឹកនាំដែលកាន់អំណាចជិត៤០ឆ្នាំ ហូស្នី មូបារ៉ាក់ ដែលធ្វើឲ្យរដ្ឋាភិបាលផ្ដាច់ការនេះ រលាយ ។ ហើយឥឡូវចលនា ដើម្បីសេរីភាព និងប្រជាធិបតេយ្យនេះ កំពុងតែបន្តនៅ លីប៊ី ,យេមេន និង ប្រទេស ហ្ស៊េរី ។ខ្ញុំជឿថា មិនយូរប៉ុន្មាន ក្នុងពេលឆាប់ៗនេះ នឹងមកដល់ប្រទេសយើង ។ព្រោះមានស្ថានភាពបេះបិទដូចប្រទេសទាំងនោះ។
ការលើកឡើងបែបនេះ របស់មេដឹកនាំគណបក្ស ប្រឆាំងគឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសេចក្ដីថ្លែង យ៉ាងគ្រួតគ្រាតរបស់ ហ៊ុន សែន ដែលថា មិនអាចយកស្ថានភាពដូចនៅទុយណេស៊ី មកទម្លាក់ខ្លួន បានឡើយ។ហើយថា នឹងមានការឆ្លើយតបដោយក្រុម អ្នកគាំទ្រគណបក្ស ប្រជាជនដូចកាលឆ្នាំ១៩៩៨។ហើយថា រដ្ឋអំណាចរបស់ខ្លួនអាចទម្លាក់ បាន តែតាមរយៈការបោះឆ្នោត ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានថ្លែងថា គេមិនអាចយកប្រព័ន្ធបោះឆ្នោត របៀបឡប់ឡែបែបសព្វថ្ងៃនេះមក ធ្វើជាការបានឡើយ ។នៅទុយណេស៊ី ,អេហ្ស៊ី ក៏មានប្រព័ន្ធបោះឆ្នោតដូចគ្នានេះដែរ
ហើយប្រព័ន្ធបោះឆ្នោតបែបនេះ ទោះបីជាប្រឹងយ៉ាងណាក៏មិនឈ្នះ មេដឹកនាំផ្ដាច់ការឡើយ ។ព្រោះជាប្រព័ន្ធបោះឆ្នោតដែល រៀបចំ។
បើតាមមេដឹកនាំគណបក្ស ប្រឆាំងនេះថា ដើម ឡើយ ដើម្បីការពារ អំណាច របស់ខ្លួន បេនអាលី បានបញ្ជាកម្លាំងប៉ូលិស ឲ្យបាញ់ទៅលើក្រុមបាតុករ ប៉ុន្តែ ដោយកម្លាំងបាតុករ ច្រើនពេក ប៉ូលិស បានច្រាន ចោល ការបញ្ជា នោះ ហើយ បេនអាលី បានទៅបញ្ជាផ្នែកយោធាម្ដង តែខាងយោធាបានបដិសេធទៀត ទីបំផុតទៅអ្វីដែលក្រុមយោធារបស់បេនអាលីអាចជួយបេនអាលីបាននោះ គឺកិច្ចការពារសុវត្ថិភាព ពីផ្ទះ ទៅប្រលាន យន្តហោះតែប៉ុណ្ណោះ ។ពោលគឺឲ្យមេដឹកនាំផ្ដាច់ការរូបនេះចាកចេញ ទៅក្រៅ ប្រទេស ។ បើតាមមេដឹកនាំបក្សប្រឆាំងថា ទាំងនេះមកពីប្រជាពលរដ្ឋទុយណេស៊ីមានការស្រុះស្រួលសាមគ្គីគ្នាល្អ ហើយលោកជឿថាពលរដ្ឋកម្ពុជា ក៏មានឆន្ទះនិងការពិចារណា មិនខុសពីទុយណេស៊ី ប៉ុន្មានឡើយ។ហើយមិនយូរមិនឆាប់ស្ថានការណ៍កម្ពុជាក៏ដូចជាទុយ ណេស៊ីដែរ៕