កាលីហ្វ័នាខែ្មរ

បទៈ ពង្សាវតារខ្មែរនិពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត

១. ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត ទ្រង់​គឺ​ជា​មគ្គុទេសក៍​ភាសា និង​ជា​អ្នក​ដឹក​នាំ​យ៉ាង​អស្ចារ្យ​ ទាំង​ផ្លូវ​ធម្ម និង​ផ្លូវ​លោក ចំពោះ​ខេមរ​ជន មិន​ថា​ក្នុង​សម័យ​ទ្រង់​មាន​ព្រះជន្ម​នៅ​ឡើយ ឬ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ នេះ​ហើយ​សម​ដូច​ជា​ពាក្យ​គេ​ថា ខ្លួន​ស្លាប់​ទៅ​ កេរ្តិ៍​ឈ្មោះ​រស់​នៅ រស់​មិន​ស្លាប់

Wednesday, August 10, 2011


Loans Halted Over Land Dispute
2011-08-09
The World Bank will hold off new loans to Cambodia until forced evictions end in the capital.


AFP

A Cambodian man sits on a chair as a worker destroys a house at Boeung Kak lake in Phnom Penh, June 7, 2011.

The World Bank said Tuesday it will no longer provide new loans to Cambodia until the government resolves a land dispute surrounding a controversial development project in Phnom Penh.

The action drew a sharp rebuke from Prime Minister Hun Sen’s government, which called it an “abuse of Cambodia’s integrity and its independence.”

Annette Dixon, country director for the World Bank, said in the statement that the loan freeze will not be lifted “until an agreement is reached with the residents” facing eviction from land around a lake in the country's capital.

"We are continuing to encourage the Government of Cambodia to reach an agreement to provide on-site housing for the remaining residents of Boeung Kak Lake," she said, adding that discussions between the government and residents are ongoing.

In March, an independent inspection panel found that the World Bank had mishandled a land titling program in Cambodia that led to the eviction of thousands of residents from the lake district in central Phnom Penh over the past two years.

Following the panel’s findings, the bank offered to help the government find a solution for the residents, but it also warned that it would reconsider its work in the country if the forced relocations were not halted.

Tuesday’s statement showed that the World Bank means business in Cambodia, where its last loan was provided in December last year. In the meantime, Dixon said, the bank will continue to honor its existing commitments to the country.

“The government is continuing to implement existing programs and we are working with the government to ensure that all its legal obligations under those projects will be met," she said.

‘Working for the public’

Responding to the statement, Cambodian Council of Ministers spokesman Phay Siphan told RFA that the government would not fold to pressure from the bank.

“The World Bank’s decision to halt the loans is contrary to the agreement between the government and the bank. The decision was made solely by the bank,” he said.

He added that government is continuing to work to resolve the dispute at Boeung Kak Lake, but not because of the bank’s decision. Phay Siphan called the bank’s statement an “abuse of Cambodia’s integrity and its independence.”

“We are working for the public benefit, not for the bank loan interests,” he said.

The bank currently has some U.S. $400 million committed to more than 20 active projects in Cambodia, according to its website.

Development plan

More than three-fourths of nearly 4,000 families have been forced from their homes as construction crews fill in Boeung Kak Lake, and many had to accept what they consider inadequate compensation from the government.

The remaining families, who have held frequent protests in recent months, say they are holding out for property on the same site after the construction is complete or greater compensation, and are currently in talks with city officials and the developer.

A company owned by a politician from the ruling Cambodian People’s Party plans to redevelop the 330-acre (133-hectare) lake district into a luxury residential area, office complex, and shopping center.

Many residents say they are entitled to the property under Cambodia’s Land Law, though few of them possess titles, because they have squatted there for decades.

Police and company workers have threatened and harassed the residents in attempts to prevent them from holding meetings and from peacefully protesting against the forced eviction.

Police have also used excessive force against some residents when they gathered to bring the issue to the attention of visiting dignitaries and Cambodian politicians, rights groups said.

Phnom Penh Mayor Kep Chuktema particularly was blamed for not meeting the residents over their complaints, according to a representative of the Boeung Kak residents.

Ongoing issue

Cambodia’s land issue dates from the 1975-79 Khmer Rouge regime, which forced large-scale evacuations and relocations throughout the country. This was followed by mass confusion over land rights and the formation of squatter communities when the refugees returned in the 1990s after a decade of civil war.

Housing Cambodia’s large, young, and overwhelmingly poor population has posed a major problem ever since.

An estimated 30,000 people a year in Cambodia are driven from farmland or urban areas to make way for real estate developments or mining and agricultural projects.

The World Bank established the Cambodian Land Management and Administration Project (LMAP) in 2002 to support the formulation of policies for land administration, management, and distribution in the country, but the government canceled the project in 2009 after the bank requested a suspension to look into complaints by residents over evictions and other issues.

During his visit to the country in February, the U.N. Special Rapporteur to Cambodia Surya Prasad Subedi discussed land rights issues with ADHOC director Thun Saray, calling for “a swift and satisfactory solution for those who have been affected by the land conflict.”

Reported and translated by Samean Yun for RFA’s Khmer service. Written in English by Joshua Lipes.



Copyright © 1998-2011 Radio Free Asia. All rights reserved.

Saturday, August 6, 2011

ដើមកំណើត​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា


ខ្មែរក្រហម - អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 07 កក្កដា 2011


ប្រភពដើម​នៃ​បក្សកុម្មុយនិស្តកម្ពុជា គឺ​កើតចេញ​ពី​បក្សកុម្មុយនិស្ត​ឥណ្ឌូចិន​ដោយ សេង ឌីណា
មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។
បក្សកុម្មុយនិស្ត​ឥណ្ឌូចិន

លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាម​លោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរ​ឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​កុម្មុយនិស្ត​ទេ។

បក្សប្រជាជន​បដិវត្តន៍កម្ពុជា

នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា “សមាគម​ខ្មែរ​ឥស្សរៈ” ទៀតផង ជាហេតុ​នាំឲ្យ​មាន​ការ​ភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ឲ្យ​ទៅជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា “បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា”។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ១៩៦០ ក្រុមខ្មែរ​កុម្មុយនិស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ផ្លូវការ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសាខ្មែរ។

បក្សពលករកម្ពុជា

ក្រោយពី​សន្និសីទ​ក្រុងហ្សឺណែវខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​​នៅលើ​ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បីក្រុម៖

•មួយក្រុម ​រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។
•ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​ នៅក្នុង​ប្រទេស​កម្ពុជា។
•ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម​ បាន​បង្កើត​ជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះ​ថា “គណបក្ស​ប្រជាជន” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទងគ្នា​ជា​ប្រចាំ។

ការណ៍​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយប៉ែក​​រត់ទៅ​ប្រទេស​វៀតណាម និង​មួយប៉ែកទៀត​ នៅក្នុង​ប្រទេស​កម្ពុជាបែបនេះ ទំនង​​ជា​មូលហេតុ​ចម្បង​ ដែល​នាំឲ្យ​មាន​ការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅអំឡុង​ឆ្នាំ១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម​ដែល​រត់ទៅ​វៀតណាម​ នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុងស្រុក ដែល​ជា​អតីត​សហការី។

នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយ​ពី​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​កម្ពុជា ​ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ។ បក្សថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​នេះ​ដែរ។

បក្សកុម្មុយនិស្តកម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ "បក្ស​កុម្មុយនិស្ត​កម្ពុជា" វិញ។

សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ។ ពួក​ខ្មែរក្រហម​​ធ្វើបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ការតស៊ូ​​តាមផ្លូវនយោបាយ​​ក្រោមរូបភាព “បក្សប្រជាជន”

នៅ​ក្នុងការតស៊ូ​ផ្នែកនយោបាយ នៅចន្លោះ​ទសវត្សរ៍​ទី៥០ និង​៦០ ខ្មែរកុម្មុយនិស្ត​បាន​ចែកចេញ​ជា​បីក្រុម​ធំៗ៖

មួយក្រុម​បាន​ធ្វើ​សកម្មភាព​ជាចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន ដែល​​ពួកគេ​បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៥៥។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​​ជាផ្លូវការ នៅ​ឆ្នាំ​១៩៦០​​ហើយ​ក៏ដោយ ក៏​ប៉ុន្តែ ពួក​កុម្មុយនិស្ត​នៅតែ​​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​បក្ស​ប្រជាជន​ដដែល ដោយទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់។

ពួកខ្មែរកុម្មុយនិស្ត​ក្រុម​ទីពីរ ទៅ​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត​ ជាដើម ដោយ​​លាក់​មិនឲ្យ​គេដឹង​ថា​ពួកគេ​ជា​សមាជិក​របស់​​បក្ស​​កុម្មុយនិស្ត​​នោះទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​​រើស​​សមាជិក​​ថ្មី​ឲ្យចូល​​បក្ស និង​បង្កើត​ជា​សាខាបក្ស​តូចៗ​ នៅ​តាម​កន្លែង​ដែល​ពួកគេធ្វើការ។ ក្រុមនេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់​ឈ្មោះថា “វិទ្យាល័យ​កម្ពុជបុត្រ”។

ចំណែកក្រុមទីបី ​ពួកគេ​បាន​ប្រឡូកចូល​ធ្វើ​នយោបាយ ដោយ​ជ្រក​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្តនិយម​របស់​សម្តេច នរោត្តម សីហនុ។

មូលហេតុនៃ​បរាជ័យ​របស់​បក្សប្រជាជន​ក្នុងការបោះឆ្នោតជាតិ

ក៏ប៉ុន្តែ នៅគ្រប់​ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ។ លើកលែងតែ​ខ្មែរ​កុម្មុយនិស្ត​៣នាក់​ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត​ នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅឆ្នាំ​១៩៦២។

បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ អាច​បណ្តាល​មក​ពី​កត្តា​ធំៗបី៖

កត្តាទីមួយ (ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោក​អ្នកស្តាប់​រួច​មកហើយ​ថា) ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម។ ក្រោយ​ពេល​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មានន័យ​តទៅទៀត។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុង​ចំណោម​សមាជិក​ចលនា​កម្មុយនិស្ត​ខ្មែរ​ខ្លួនឯង​ ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា​ តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វីទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ?

កត្តាទីពីរ នៅឆ្នាំ​១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​ចលនា​សង្គម​រាស្រ្ត​និយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩។ យោងតាម​លោកស្រី Elizabeth Beckerក្នុង​អំឡុងពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែក​សម្បុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តាទីបី ដែល​នាំឲ្យ​បក្ស​ប្រជាជន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ នៅ​រាល់​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្រ្ត​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន ​មិនហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុមខ្មែរ​កុម្មុយនិស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយ​ក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​បាន​សម្រេច​រក្សាទុក​បក្ស​ប្រជាជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ម្តងទៀត​ នៅ​ឆ្នាំ១៩៦២។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​វិញម្តង៕

រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ខ្មែរក្រហម - អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 04 សីហា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 សីហា 2011 សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ (រូបថតឯកសារ)ដោយ សេង ឌីណា ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ឈ្មោះ “រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា” ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន​បាត់​ឈ្មោះ​ ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។

Thursday, August 4, 2011

Sam Rainsy’s autobiography: Rooted in the stone


Thursday, March 27, 2008
Sam Rainsy’s autobiography: Rooted in the stone

La version française se trouve en fin du texte en anglais


Translated from French by Luc Sâr


Rooted in the stone - My struggle for the revival of Cambodia
By Sam Rainsy



Ravaged by genocide, coveted by powerful and predatory neighbors, submitted to a corrupt nomenklatura, choked by a neo-feudal regime, Cambodia is a martyr country, and no one knows this better than Sam Rainsy. Born into a patrician family in Phnom Penh, close to King Norodom Sihanouk, a young Rainsy knew opulence and the decline when his father, a major politician, was brutally dismissed and had to live in hiding before being assassinated.

Taking refuge in Paris, the Sam family resigned themselves to live as poor immigrants. However, they never lost their hope or dignity. A gifted student, Rainsy undertook brilliant studies that led him to become an important financier specializing in mergers and acquisitions for the luxury industry…

But, how could one be happy earning money and making money for others, when one’s country is sinking in cruelty in the hands of a regime practicing mass murder? From humanitarian action in Paris for the victims of the Khmer rouge regime to election campaigns on the spot, following the fall of the communist regime, Rainsy and Saumura, his wife, launch themselves into political action, taking over the torch from their respective fathers, both of whom were signatories of the 1954 Geneva agreements on Indochina.

However, for these two westernized Cambodians, their return home was rough. Facing with difficulties, aggressions, and even assassination attempts, Rainsy countered them with Buddhist-like pacifism, while constantly seeking for calm and compromise. Becoming the Minister of Economy under Hun Sen’s first mandate government, he was able to bring order to the State finance, and this earned him more hostilities. It was in the opposition that he found his calling when he founded a democratic and liberal party involved in the defense of freedom. Facing the unleashing of violence prompted by such provocation, Rainsy maintains his bearing, unperturbed and smiling, unshakable and frugal, just like those trees deeply rooted in the stones of the Angkor temples.

In April 2008, Sam Rainsy’s 300-page-long autobiography detailing his struggle for the revival of Cambodia, “Rooted in the stone,” will be published in France by Calmann-Lévy. This book can be pre-ordered through SRP-France at a cost of euro 20, or euro 22.97 including shipping.

The Khmer and English version of the book will be published in the following months.

For additional information, please contact munysara@aol.com
or call the following telephone number in France: +33 6 19 31 42 98 or +33 6 13 06 77 00

ទស្សននៃអ្នកជំនាន់មុនមិនមែនថាខុសទេ

ខ្ញុំជាមនុស្សជឿលើការពិតជាក់ស្តែង​ បើយោងតាមរឿងេនេះពិតជាបញ្ចាក់បានថាអ្នកណាខុសរឺត្រូវហើយ។











យឹម សុវណ្ណ ៖ ខ្ញុំ​មិន​ដែល​ឃើញ​មេ​ដឹកនាំ​ប្រទេស​ក្នុង​ពិភព​លោក មាន​អង្គរក្ស​ច្រើន​ដូច​លោក ហ៊ុន សែន ទេ(ខ្ញុំក៏គិតអញ្ចឹងដែរ)


យឹម សុវណ្ណ ៖ ខ្ញុំ​មិន​ដែល​ឃើញ​មេ​ដឹកនាំ​ប្រទេស​ក្នុង​ពិភព​លោក មាន​អង្គរក្ស​ច្រើន​ដូច​លោក ហ៊ុន សែន ទេ
1,222 Views Tweet
ពុធ 03 សីហា 2011 8:29 AM

មន្រ្តី​អ្នក​នាំពាក្យ​គណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​លំដាប់​ទី១​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក យឹម សុវណ្ណ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗ​ចំពោះ​មេដឹកនាំ​គណបក្ស​ប្រជាជន​ដែល​មាន​អង្គរក្ស​ផ្ទាល់​ខ្លួន​ច្រើន​សន្ធឹក​សន្ទាប់ ហើយ​ថា ទង្វើ​នេះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ក្រីក្រ។ ការ​រិះគន់​បែប​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​ឃ្លាំង​រថក្រោះ​របស់​អង្គរក្ស​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​២៨លាន​ដុល្លារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។


កងរថក្រោះនៃក្រុមអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក យឹម សុវណ្ណ បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា «ខ្ញុំ​មិន​ដែល​ឃើញ​មេដឹកនាំ​ប្រទេស​ក្នុង​ពិភព​លោក​មាន​អង្គរក្ស​ច្រើន​ដូចជា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា ការ​ចំណាយ​ថវិកា​ជាតិ​ដើម្បី​ទ្រទ្រង់​ទៅ​កង​អង្គរក្ស​ច្រើន​បែប​នេះ នឹង​ប៉ះពាល់​ដល់​ស្ថាន​ភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ និង​បង្កើត​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស»។

ស្រប​គ្នា​នេះ​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ធ្វើ​ការ​រិះគន់​ថា ការ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​មាន​អង្គរក្ស​ច្រើន បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ថវិកា​ជាតិ និង​ប៉ះពាល់​ដល់​បញ្ហា​សង្គម​ជា​ច្រើន។ «ខ្ញុំ​មើល​ឃើញ​ថា អង្គរក្ស​របស់​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន, រដ្ឋមន្រ្តី និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​បញ្ហា​សង្គម ដូច​ជា​កាប់​ឈើ​ខុស​ច្បាប់ រំលោភ​យក​ដី​គេ និង​ជម្លោះ​ផ្សេងៗ»។

ចំនួន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​ពិធី​សម្ពោធ​ឃ្លាំង​សម្រាប់​រក្សា​ទុក​រថក្រោះ រថ​ពាស​ដែក និង​សម្ភារៈយោធា កាល​ពី​ថ្ងៃ​ម្សិល​មិញ អាច​មាន​រថក្រោះ និង​រថ​ពាស​ដែក​រាប់​រយ​គ្រឿង​ទុក​នៅ​ក្នុង​ឃ្លាំង​នោះ៕