បទៈ ពង្សាវតារខ្មែរនិពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត
១. ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គឺជាមគ្គុទេសក៍ភាសា និងជាអ្នកដឹកនាំយ៉ាងអស្ចារ្យ ទាំងផ្លូវធម្ម និងផ្លូវលោក ចំពោះខេមរជន មិនថាក្នុងសម័យទ្រង់មានព្រះជន្មនៅឡើយ ឬរហូតមកដល់បច្ចុប្បន្ននេះ។ នេះហើយសមដូចជាពាក្យគេថា ខ្លួនស្លាប់ទៅ កេរ្តិ៍ឈ្មោះរស់នៅ រស់មិនស្លាប់។
Post a Comment
No comments:
Post a Comment