ខែ្មរត្រូវតាំងចិត្តអោយមាំ ការពារទឹកដីដែល ដូនតាបន្សល់ទុកអោយ សំលាប់ចោរ រំលោភទឹកដី
ចូលមករំលោភដីគេហើយ ចោទថាគេ ផ្ទុះអាវុធមុនទៀតចំជា ចរិកថោកទាបមែនទែន
វេលាម៉ោង២រសៀលថ្ងៃនេះ ដោយមានការជួបប្រជុំរវាងមេបញ្ជាការកងកម្លាំងស៊ូរនារីរបស់ថៃ ហើយនិងមេបញ្ជាការកងទ័ពខ្មែរនៅឯតំបន់ជិតប្រាសាទព្រះវិហារហ្នឹង គឺលោកឧត្ដមសេនីយ៍ ស្រី ឌឹក បានជួបជាមួយមេបញ្ជាការរងស៊ូរនារីរបស់ថៃ លោក ឆៃយ៉ាន់ហ៊ុយ ស៊ុងនឿន។ ហើយនៅពេលហ្នឹងខាងកងទ័ពថៃមានការជជែកគ្នាជាខ្លាំងជាមួយនឹងមេបញ្ជាការយោធាខ្មែរ ក៏ប៉ុន្តែក្រោយមកខាងកងទាហានខ្មែរបានបង្ហាញឯកសារជាច្រើនរួមទាំងមានផែនទី ធ្វើឲ្យកងកម្លាំងរបស់ថៃហ្នឹងមិនអាចជជែកយកឈ្នះបានប្រកែកដោះសាបាននោះ ទីបំផុតមេទ័ពរបស់ថៃហ្នឹងបានទទួលស្គាល់ថា គួរឲ្យមានការសោកស្ដាយហើយខ្លួនបានសុំអភ័យទោសចំពោះហេតុការណ៍ដែលបានកើតឡើងនោះ។
ម៉ាយ៉ារិទ្ធិ ៖ ទន្ទឹមនឹងនោះដែរមានសេចក្ដីរាយការណ៍បញ្ជាក់ថា កម្លាំងទាហាននៃប្រទេសទាំងពីរហ្នឹងហាក់ដូចជាកំពុងតែត្រៀមក្នុងការតទល់គ្នាទៅវិញទៅមកដែរ។ តើលោកមានឮសេចក្ដីរាយការណ៍នេះដែរឬទេ?
សាវយុត ៖ ការដែលលេចឮថា កងកម្លាំងទាំងពីរកំពុងតែត្រៀមប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងដោយអាវុធនោះ គឺកើតមានចាប់តាំងពីមានការប៉ះប្រយុទ្ធគ្នានៅឯតំបន់ព្រលានឥន្ទ្រី ភ្នំទ្រព្យ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញមកម៉្លេះ។
ហើយរហូតមកដល់ថ្ងៃនេះសភាពការណ៍នៅឯសមរភូមិជួរមុខនៃការប្រឈមមុខដាក់គ្នានៅជិតតំបន់ប្រាសាទព្រះវិហារហ្នឹង ស្ថានភាពកងទ័ពនៅតែមានការប្រឈមមុខដាក់គ្នានៅឡើយ ដោយគេឃើញកងទ័ពថៃដែលទម្លាប់ដេកនៅក្នុងតង់កៅស៊ូ ហើយតែងតែចូលមកទំនាក់ទំនងលេងសើចជាមួយកងទ័ពខ្មែរនោះ ឥឡូវនេះមិនបានចូលមកស្និទ្ធស្នាលជាមួយគ្នាទៀតទេ ហើយគេបានដកឃ្លាចេញទៅកន្លែងផ្សេងៗរបស់គេ ហើយមានការជីកលេណដ្ឋានប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹងបំផុត។
ប៉ុន្តែក្រោយពីមានការជួបប្រជុំគ្នារវាងមេបញ្ជាការកងកម្លាំងស៊ូរនារីរបស់ថៃ ហើយនិងកងកម្លាំងរបស់ខ្មែរកងពលធំលេខ១២ លោកឧត្ដមសេនីយ៍ ស្រី ឌឹក ហ្នឹង គឺខាងរដ្ឋាភិបាលខ្មែរហ្នឹងបានគិតថា ការនិយាយពាក្យសោកស្ដាយនិងសុំអភ័យទោសរបស់ថៃហ្នឹងហាក់ដូចជាថៃបានទទួលស្គាល់កំហុសរបស់ខ្លួនហើយ។ ក៏ប៉ុន្តែខាងកងកម្លាំងខ្មែរហ្នឹងបានសុំឲ្យថៃពង្រឹងធ្វើម៉េចឲ្យសភាពការណ៍ហ្នឹងបានវិលត្រឡប់ទៅរកភាពធម្មតាវិញ ហើយកុំឲ្យមានការបាញ់រះដោយកងទ័ពថៃកើតឡើងនៅតំបន់ក្បែរៗហ្នឹងម្ដងទៀត ហើយសុំកុំឲ្យមានចល័តទ័ពដូចការចរចាគ្នា ឲ្យគោរពទៅតាមការចរចាគ្នានៅឯខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែតុលាមកស្រាប់។
ដកស្រង់អត្ថបទពី Radio Free Asia