ការផ្ទុះអាវុធរវាងទាហានថៃនិងកម្ពុជានៅព្រំដែន
ចាប់តាំងពីថ្ងៃទី១៥ កក្កដាមក ព្រះរាជាណាចក្រទាំងពីរស្ថិតនៅក្នុងវិបត្តិដោយបើកចំហរ ជុំវិញជម្លោះព្រះដែន ដែលអាចនឹងចំណាយពេលវេលាជាច្រើនឆ្នាំ ទើបអាចដោះស្រាយបញ្ហានេះចប់រួចរាល់។ គួររម្លឹកថាការដាក់ប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានបង្កអោយជនជាតិថៃមានកំហឹងយ៉ាងខ្លាំង ព្រោះពួកគេទាមទារថាប្រាសាទនេះជារបស់ខ្លួន។ ហេតុដូច្នោះ ទាហានថៃបានចូលក្នុងទឹកដីកម្ពុជា នៅរហូតមកទល់សព្វថ្ងៃនេះ ប៉ុន្តែ ចំនួនទាហានបានថយចុះហើយ។ រហូតមកទល់បច្ចុប្បន្ននេះ ទោះបីជាមានជម្លោះក៏ដោយ ក៏រដ្ឋាភិបាលទាំងពីរព្យាយាមគ្រប់គ្រងកម្លាំងរៀងៗខ្លួន ដើម្បីបញ្ចៀសការផ្ទុះអាវុធ ហើយបានអំពាវនាវសុំអោយមានការដោះស្រាយបញ្ហាដោយសន្តិវិធី។