Saturday, August 6, 2011
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ
ខ្មែរក្រហម - អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 04 សីហា 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សុក្រ 05 សីហា 2011 សាឡុត ស ហៅ ប៉ុល ពត លេខាបក្សកុម្មុយនិស្ត និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ (រូបថតឯកសារ)ដោយ សេង ឌីណា ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមឈ្មោះ “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបានបាត់ឈ្មោះ ចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។